Tuesday, July 23, 2019

ការ​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជា ​មាន​រហូត​ដល់ ​៤៤ ពាន់​លាន​ដុល្លារ




ភ្នំពេញៈ ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ ដែល​ជា​ក្បាល​ម៉ាស៊ីន​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ជិត ​២០ ​ឆ្នាំ​មក​នេះ ​មាន​តម្លៃ​សរុប​ជាង ​៤៤ ​ពាន់​លាន​ដុល្លារ។​ នេះ​បើ​យោង​តាម​​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​។
ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​សិក្សា​គម្រោង​ប្លង់​ និង​សាងសង់​អគារ កាល​ពី​ថ្ងៃ​ម្សិលមិញ ​លោក​ ជា​ សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់​ បាន​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០០០ ​ដល់​ខែ ​ឧសភា ​ឆ្នាំ ​២០១៩ ​ក្រសួង​បាន​អនុម័ត​​​គម្រោង​សាងសង់​​ចំនួន ​៤៥ ​២៦៤ ​គម្រោង ​ដែល​មាន​តម្លៃ​សរុប​ ៤៤,៥៧ ​​​ពាន់​​លាន​ដុល្លារ​។
កិច្ច​​ប្រជុំ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ត្រូវ​​បាន​ធ្វើ​ឡើង​ដើម្បី​បង្កើន​ការ​គ្រប់គ្រង​​លើ​ការ​សាងសង់​បន្ទាប់​ពី​ការ​ដួល​រលំ​​អគារ​ ៧ ​ជាន់​ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​​ខែ​មុន​​ដែល​បាន​សម្លាប់​មនុស្ស ​២៨ ​នាក់​ និង​របួស ​២៦ ​នាក់​។
លោក​ ជា​ សុផារ៉ា ​បាន​​ថ្លែង​ថា៖ «​បច្ចុប្បន្ន​ក្រសួង​កំពុង​បញ្ជូន​​មន្ត្រី​ជំនាញ​ជា​ច្រើន​ឲ្យ​ចុះ​ទៅ​សិក្សា​គុណភាព​សំណង់​​ទាក់ទង​នឹង​​​គុណភាព​នៃ​សំណង់​ដែល​បាន​សាងសង់​រួច​ និង​កំពុង​សាងសង់​យ៉ាង​ច្រើន​នៅ​កម្ពុជា​ក្នុង​ពេល​នេះ»។

No comments:

Post a Comment