Tuesday, July 23, 2019

ការ​ផ្គត់ផ្គង់​ខុនដូ​នៅ​ភ្នំពេញ ​នៅ​ឆមាស​ទី​១ កើន ១៧%


ភ្នំពេញៈ ជាមួយ​នឹង​គម្រោង​ចំនួន ​៨ ដែល​បាន​បញ្ចប់​ការ​សាងសង់​​​ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០១៩ នេះ​ ការ​ផ្គត់ផ្គង់​បន្ទប់​ខុនដូ​​នៅ​​រាជធានី​ភ្នំពេញ ​បាន​កើន​ឡើង​ប្រមាណ​ ១៧​ ភាគរយ បើ​ធៀប​ទៅ​នឹង​​ដំណាច់​​ឆ្នាំ ​២០១៨ និង​កើន​ឡើង ​៩៣​ ភាគរយ បើ​ធៀប​នឹង​ដំណាច់​​ឆ្នាំ ​២០១៧​។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia។
    របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ខុនដូ ១៦ ៦៥៧ ​យូនីត មាន​​​ ២៤ ​ភាគរយ ​ជា​ប្រភេទ​តម្លៃ​សមរម្យ ៥១​ ភាគរយ ​ជា​ប្រភេទ​មធ្យម និង​ ២៥ ​ភាគរយ ​ជា​​ប្រភេទ​ប្រណីត។​

ការ​ស្រាវជ្រាវ​​រក​ឃើញ​ថា បច្ចុប្បន្ន​ខុនដូ​តម្លៃ​សមរម្យ មាន​តម្លៃ​ជា​មធ្យម​ ១ ៥០០ ដុល្លារ​​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ ខុនដូ​ប្រភេទ​មធ្យម មាន​តម្លៃ ២ ៥០០ ​ដុល្លារ និង​ប្រភេទ​ប្រណីត ​មាន​តម្លៃ​ចាប់​ពី​ ៣ ២០០​ ដុល្លារ​​​ឡើង​ទៅ​។
បើតាមរបាយការណ៍​ខាង​លើ​ក៏​បាន​​ព្យាករ​ដែរ​​​ថា ​នៅ​ដំណាច់​ឆ្នាំ ​២០១៩ ចំនួន​បន្ទប់​ខុនដូ​ក្នុង​រាជធានី​ភ្នំពេញ ​នឹង​កើន​​ដល់​ ៣១ ១០០​ យូនីត ​បើ​​មិន​មាន​គម្រោង​ណា​ប្រកាស​ពន្យារពេល​សាងសង់​​។​ ប្រភេទ​ខុនដូ​តម្លៃ​សមរម្យ នឹង​មាន​ដំណើរកាន់​តែ​ល្អ​ ខណៈ​ដែល​​ខុនដូ​ដែល​​ស្ថិត​​នៅ​ឆ្ងាយ​ពី​​​​​​តំបន់​ប្រជុំជន​អាច​​​ប្រឈម​នឹង​បញ្ហា​ទីផ្សារ។​


No comments:

Post a Comment