
ការធ្វើដំណើរតាមរថ្ថភ្លើងខ្ញុំនឹងតារបស់ខ្ញុំ!
ថ្ងៃមូយខ្ញុំនឹងលោកតារបស់ខ្ញុំធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឆាងអានដើម្បីទៅជួបជាមួយនឹងអ្នកវិនិយោគដែលគ្រោងនឹងចាប់ដៃគូសហការគ្នាជាមួយនឹងក្រុមហ៊ុនរបស់លោកតាស្របពេលកំពុងធ្វើដំណើរនៅក្នុងរត់ភ្លើងតាមផ្លូវលោកតាបានសួសំណួបីមកកាន់ខ្ញុំ លោកតា»ចៅប្រុសតាសប្បាយរីរាយណាស់ដែលបានអង្គុយនៅទីនេះរាល់ពេលដែលតាជិះរថ្ថភ្លើងម្តងៗតាពិតជានឹកដល់អនុស្សារីចាស់កាលនៅពីក្មេងៗរបស់តាណាស់ចៅប្រុស
ចៅប្រុស»លោកតាតើអនុស្សារីហ៍ទាំងនោះគឺជាអ្វីខ្លះទៅលោកតា លោកតា»ណាស់ហើយវាពិតជាវេងឆ្ងាយណាស់ណាចៅតែអ្វីដែលតាចាំបានជាងគេគឺសំណួបីរបស់មនុស្សកំសត់ម្នាក់ដែលបានធ្វើអោយតាបានមកដល់ថ្ងៃនេះ
ចៅ»លោកតាតើវាជាសំណួអ្វីទៅលោកតាចៅពិតជាចង់ដឹងខ្លាំងណាស់
លោកតា»ឥទ្បូវមុននឹងដឹងចំលើយតាមានសួរសំណួបីទៅកាន់ចៅជាមុនសិនចាប់ផ្តើមពីសំណួទីមួយតើចៅដឹងទេថាភាពស្រស់ស្អាតរបស់មនុស្សគឺស្ថិតនៅត្រង់ណា?
ចៅ»ភាពស្រស់ស្អាតរបស់មនុស្សខ្ញុំញញ្ញឹមហើយឆ្លើយដោយមិនបង្អង់លោកតាសំណួនេះដូចជាស្រួលពេកហើយនរណាម្នាក់ក៏សិតតែបានដឹងនឹងយល់យ៉ាងច្បាស់ថាភាពស្រស់ស្អាតរបស់មនុស្សគ្រប់គ្នាគឺមានដៃជើងគ្រន់គ្រាន់ពេញលេញនឹងមានពណ៍សម្បុលសមរម្យមានចំណេះដឹងគ្រប់គ្រាន់ល្មមបើសំដៅទៅភាពស្រស់ស្អាតរបស់មនុស្សប្រុសគ្រប់គ្នាវិញអោយតែបានបញ្ចប់ការសិក្សារមានការងារល្អធ្វើមានចំណេះដឹងសមល្មមតើមានមនុស្សស្រីមួយណាដែលមិនប្រាថ្នាចង់បានហើយតែងតែទទួលបានការសរសើរពីមនុស្សគ្រប់គ្នានៅជុំវិញខ្លួនទៀតផងសំខាន់អោយតែមានភាពស្មោះត្រង់តែបន្តិចទៅគឺល្អណាស់ទៅហើយ
ចំណែកឯមនុស្សស្រីវិញគឺអោយតែមានរូបរាងកាយគ្រប់គ្រាន់ចេះទុកចេះដាក់ទ្រព្យសម្បត្តិមានចិត្តបរិសុទ្ធស្មោះត្រង់នឹងចេះយកអសារអ្នកដ៏ទៃទៅគឺស្អាតគ្រប់គ្រាន់ណាស់ទៅហើយ
លោកតានិយាយអោយចំទៅគឺភាពស្រស់ស្អាតរបស់មនុស្សគ្រប់គ្នាគឺស្ថិតនៅលើចិត្តណាលោកតាភ្លាមនោះលោកតាញញ្ញឹមហើយអង្អែលក្បាលរបស់ខ្ញុំថ្នមៗ លោកតា» ត្រូវហើយចៅសំលាញ់របស់តាចៅពិតជាឆ្លាតណាស់ពិតណាស់មនុស្សគ្រប់គ្នាគឺបែបនឹងឯងមើលអ្វីតែដែលខ្លួនបានមើលស្គាល់អ្វីតែដែលខ្លួនធ្លាប់ឆ្លងកាត់ទទួលស្គាល់តែចំពោះលទ្ធផលរបស់អ្នកដ៏ទៃប៉ុណ្ណោះមនុស្សភាគច្រើនណាស់គឺចូលចិត្តសង្កេតទៅលើអ្នកដ៏ទៃម្នាក់នោះល្អម្នាក់នេះល្អម្នាក់នេះអាក្រក់ម្នាក់នោះមិនល្អនៅទីបំផុតក៏មិនដឹងច្បាស់ថាខ្លួនឯងជាមនុស្សល្អឬក៏ជាមនុស្សអាក្រក់ចុងបញ្ចប់ខ្លួនឯងក៏មិនស្គាល់ខ្លួនឯងច្បាស់ថាជានរណារហូតដល់ថ្ងៃស្លាប់៕
ពិតណាស់ភាពស្រស់ស្អាតរបស់មនុស្សគឺដូចអ្វីដែលចៅបាននិយាយនោះឯងក៏ប៉ុន្តែភាពស្រស់ស្អាតយ៉ាងពិតប្រកដ៏របស់មនុស្សដែលលាក់កំបាំងនៅខាងក្នុងខ្លួនរបស់មនុស្សគ្រប់ៗគ្នានោះគឺថាមពលខាងក្នុងរបស់មនុស្ស
ចៅ» លោកតាអ្វីទៅថាមពលអ្វីទៅខ្ញុំដូជាមិនសូវជាយល់ភ្លាមនោះខ្ញុំឆ្ងល់ជាខ្លាំងអង្គុយគិតមួយស្របក់ក៏នៅតែមិនយល់
ខ្ញុំគិតហើយគិតទៀតមិនអស់ចិត្តក៏ដាច់ចិត្តសួទៅកាន់គាត់
លោកតាចៅទាល់តំរិះហើយតើអ្វីទៅជាថាមពលខាងក្នុងរបស់មនុស្សហើយតើអ្វីទៅជាភាពស្រស់ស្អាតនៃថាមពលខាងក្នុងរបស់មនុស្សទៅលោកតា
លោកតា»ល្អណាស់ចៅសំលាញ់តាដែលចៅចេះចង់ស្វែងយល់នៅអ្វីដែលមនុស្សគ្រប់គ្នាតែងតែមើលរំលងចៅបើនិយាយពីថាមពលនោះវិញគឺវាបែងចែកជាច្រើនសណ្ឋានណាចៅដូចនេះចៅត្រូវដឹងនឹងមើលអោយច្បាស់ថាវានោះជាថាមពលអ្វីនឹងវាមានឥទ្ធិពលកំរឹតណាណាចៅប្រុសឥទ្បូវចៅក្រទ្បែកមើលទៅក្រៅបង្អួចរថ្ថភ្លើងនេះទៅតើចៅឃើញផ្កាសាកឺរាដ៏ស្រស់ស្អាតនោះដែលឬទេ
ចៅ»បាទលោកតាវាពិតជាស្អាតណាស់តើវាមានអ្វីគួអោយចម្លែកទៅលោកតាលោកតាញញ្ញឹមហើយនិយាយពីដំណើររបស់ផ្កា
លោកតា»កាប្រកដ៏ណាស់មនុស្សគ្រប់គ្នាមើលឃើញតែពីភាពស្រស់ស្អាតរបស់ផ្ការសាកឺរាក៏ប៉ុន្តែពួកគេមិនបានស្វែងយល់អោយសុីជម្រៅទៅលើភាពស្រស់ស្អាតដែលស្ថិតនៅពីក្រោយភាពស្អាតរបស់ផ្ការសាកឺរាវាយ៉ាងណានោះទេចៅប្រុសសំលាញ់របស់តាភាពស្រស់ស្អាតយ៉ាងពិតប្រកដ៏ដែលស្ថិតនៅពីក្រោយនៃផ្ការសាកឺរានោះគឺជារដូវរំហើយទៅវិញនោះទេដែលជាដើមហេតុបង្កើតនូវភាពស្រស់បំព្រងនោះចេញមកសាកឹរាមិនដែលផ្លិចទួនាទីរបស់ខ្លូននោះទេសាកឺរាមិនដែលផ្លិចខ្លួនឯងនោះទេសាកឺរាមិនមែនរីកព្រោះតែខ្លួនឯងនោះទេនៅពេលដែលរដូវរំហើយមកដល់វាក៏បញ្ចេញថាមពលយ៉ាងស្រស់ស្អាតយ៉ាងពិតប្រកដ៏របស់វាចេញមកសម្រាប់ពិភពលោកនឹងភពផែនដីដោយសម្រស់របស់វាមួយរយភាគរយសាកឺរាមិនបានសុំនរណាម្នាក់ដើម្បីរីកនោះទេបើនិយាយអោយចំទៅវាដូចជាសាំញាំនឹងស្មុកស្មាញបន្តិចក៏ប៉ុន្តែបើចៅសង្កេតតាមដំណើររបស់វាចៅនឹងយល់វាបានយ៉ាងងាយនឹងស្គាល់យ៉ាងច្បាស់ពីឥទ្ធិពលនឹងថាមពលរបស់វាណាចៅបើក្រទ្បែកទៅមើលមនុស្សក៏ដូចគ្នាអញ្ចឹងដែលប្រសិនបើចៅអង្គុយមើលមនុស្សម្នាក់ដើរទ្បើងទៅលើភ្នំមួយដ៏ខ្ពស់នោះចៅនឹងឃើញពីដំណើរនៃជំហានរបស់គេថាគេកំពុងប្រើប្រាស់ថាមពលជំរុញខាងក្នុងរបស់គេជាថាមពលអ្វីចៅត្រូវស្វែងយល់ពីជំហាននៃការដើររបស់គេថាវាមានឥទ្ធិពលកំរិតណាជាការពិតណាស់បុរស់ដែលដើរទ្បើងទៅលើភ្នំនោះចំណាយពេលតែ30នាទីទ្បើងទៅដល់លើកំពូលភ្នុំមនុស្សគ្រប់គ្នាកោតសរសើរមិនដាច់ពីមាត់ពីភាពអស្ចចារ្យរបស់គេឃើញទេចៅប្រុសដូចអ្វីដែលតាបាននិយាយមកពីខាងលើអញ្ចឹងមនុស្សភាគច្រើនមើលឃើញនឹងអោយតំលៃទៅលើអ្វីមួយគឺអាស្រ័យតែទៅលើលទ្ធផលតែប៉ុណ្ណោះដោយមិនដឹងពីតំលៃពិតប្រកដ៏របស់បុរស់ម្នាក់នោះទេបុរស់ម្នាក់នោះទ្បើងដល់កំពូលភ្នំត្រឹមតែ30នាទីជំនួសអោយមនុស្សទូរទៅចំណាយពេល1ម៉ៅង10នាទីក៏ដោយសារម្តាយរបស់ខ្លួនកំពុងតែរងចាំខ្លួននៅខាងលើដោយគ្រាន់តែទទួលទូរសព្ទពីម្តាយរបស់ខ្លួនភ្លាមខ្លួនគេក៏ទៅដល់លើកំពូលភ្នំភ្លាមមួយរំពិចមិនមែនសម្តៅលើថាបុរស់នោះខ្លាំងកំរិតណានោះទេក៏ប៉ុន្តែថាមពលនៃសេចក្តីស្រលាញ់ដែលនៅពីខាងក្នុងនោះទេតើដែល់ជាដើមហេតុនឹងជាភាពស្រស់ស្អាតយ៉ាងពិតប្រកដ៏ណាចៅប្រុស
ចៅ»លោកតាវាពិតជាអសច្ចារ្យណាស់លោកតាបើថាមពលខាងក្នុងរបស់មនុស្សមានឥទ្ធិពលខ្លាំងយ៉ាងនឹងវាពិតជាមានគ្រោះថ្នាក់ខ្លាំណាស់លោកតា
លោកតា»ល្អណាស់ចៅប្រុសសំលាញ់ដែលចេះមានចិត្តព្រួយបារម្មណ៍វាមិនគួអោយខ្លាចណាស់ណានោះទេប្រសិនបើមនុស្សដែលស្គាល់វាជាមនុស្សសព្វបុរស់ក៏ប៉ុន្តែបើមនុស្សផ្ទុយពីសព្វបុរស់បានស្គាល់វាវិញនោះវាទើបជារឿងអាក្រក់ណាចៅប្រកដ៏ណាស់ក្នុងលោកតែងមានល្អនឹងអាក្រក់វាតែងតែដើរស្រប់ទិសដៅគ្នាជានិច្ចដោយមិនអាចគិចផុតបាននោះទេបើចៅជួបនឹងរឿងអាក្រក់ឬមនុស្សអាក្រក់នោះហើយចៅទទួលយកវាទៅប្រឈមុខនឹងដោះស្រាយវាទៅណាចៅសំខាន់ខ្លួនយើងទេអោយតែធ្វើល្អៗទៅបានហើយណាចៅប្រុសព្រោះសង្គមរបស់ចៅមិនមែនជារបស់ចៅតែម្នាក់នោះទេសង្គមរបស់ចៅគឺជាសង្គមរបស់មនុស្សគ្រប់គ្នាវាមិនមែនជាទំនួលខុសត្រូវរបស់ចៅតែម្នាក់នោះទេក៏ប៉ុន្តែចៅត្រូវតែធ្វើអោយល្អអស់ពីលទ្ធភាពផ្តល់ក្តីស្រលាញ់យ៉ាងពិតប្រកដ៏ចែករំទ្បែកនូវអ្វីដែលចៅបានដឹងដោយស្មោះត្រង់បន្តដំណើរនៃការរៀនសូត្យឥតឈប់ឈទៅបានបានហើយណាចៅអ្វីៗគឺស្ថិតនៅលើខ្លួនរបស់ចៅគឺជាអ្នកចាប់ផ្តើមណាចៅប្រុស ចៅ»បាទលោកតា «លោកតា!
ចុះសំណួបន្ទាប់គឺជាអ្វីទៅលោកតា លោកតា» បានហើយចៅប្រុសសំលាញ់តាហត់ហើយសំរាក់បន្តិចសិនទៅសន្សឹមៗកុំបំបោល»




